FEMA individual assistance for the 2025 LA Wildfires is now available until July 9, 2027 for homeowners and October 9, 2026 for renters. Learn more here.

(800) 399-4529
CALENDAR
SEARCH
EXIT
DONATE

បណ្ដឹងតវ៉ាប្រឆាំងនឹងការបរាជ័យរបស់ HACLA ក្នុងការផ្តល់សេវាចូលដំណើរការភាសាដល់គ្រួសារដែលកំពុងស្វែងរកលំនៅឋានមានតម្លៃសមរម្យ

សម្រាប់ផ្សាយជាបន្ទាន់
ទំនាក់ទំនង: Elana Eden, eeden@lafla.org

អ្នកតស៊ូមតិប្រែទៅប្រើច្បាប់រដ្ឋ ដើម្បីការពារសិទ្ធិនៃអ្នកជួល ខណៈដែលការអនុវត្តច្បាប់នៅកម្រិតសហព័ន្ធកំពុងយឺតយ៉ាវ

ឡូសអាន់ជឺឡេស រដ្ឋកាលីហ្វ័រញ៉ា — អ្នកជួល និងអ្នកតស៊ូមតិសហគមន៍បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងអាជ្ញាធរលំនៅឋាននៃទីក្រុងឡូសអាន់ជឺឡេស (HACLA) ដោយចោទប្រកាន់ថាទីភ្នាក់ងារនេះបរាជ័យជាប្រព័ន្ធក្នុងការផ្តល់សេវាកម្មចូលប្រើភាសាដែលតម្រូវដោយច្បាប់ដល់គ្រួសារដែលមានប្រាក់ចំណូលទាបដែលស្វែងរកជំនួយលំនៅដ្ឋាន — ដែលធ្វើឱ្យអ្នកជួលដែលងាយរងគ្រោះប្រឈមនឹងហានិភ័យនៃការបាត់បង់ផ្ទះរបស់ពួកគេ ដោយសារតែពួកគេនិយាយភាសាអង់គ្លេសបានតិចតួច។ 

បណ្តឹងនេះដែលដាក់ដោយមូលនិធិជំនួយផ្នែកច្បាប់នៃទីក្រុងឡូសអាន់ជឺឡេស Legal Aid Foundation of Los Angeles (LAFLA) ការិយាល័យច្បាប់ Autumn Elliott និងមជ្ឈមណ្ឌលច្បាប់ និងភាពក្រីក្រភាគខាងលិច  Western Center on Law & Poverty (WCLP) ពិពណ៌នាអំពីរបៀបដែល HACLA បដិសេធជាប្រចាំនូវសេវាកម្មបកស្រាយ និងបកប្រែដល់អ្នកជួលដែលមានជំនាញភាសាអង់គ្លេសមានកម្រិត ដោយរំលោភលើច្បាប់សិទ្ធិពលរដ្ឋរបស់រដ្ឋ និងគោលនយោបាយរបស់ខ្លួន។ អ្នកស្រី Hyun Joo និងអ្នកស្រី Eva Oceguera ត្រូវបានចូលរួមនៅក្នុងបណ្តឹងដោយមជ្ឈមណ្ឌលធនធានកូរ៉េ ដែលជាអង្គការសហគមន៍មួយដែលត្រូវបានបង្ខំឱ្យចំណាយធនធានដ៏កម្រដើម្បីជួយគ្រួសារដែលត្រូវបានបដិសេធសេវាកម្មភាសាដោយ HACLA។ 

«អ្វីៗទាំងអស់ដែលបានកើតឡើងចំពោះខ្ញុំ — ការត្រូវបានគេមិនអើពើ ការអាម៉ាស់ និងការគំរាមកំហែង — អាចត្រូវបានជៀសវាងបាន ប្រសិនបើ HACLA គ្រាន់តែផ្តល់អ្នកបកប្រែម្នាក់»។ អ្នកស្រី Joo ដែលជាម្តាយដែលនិយាយភាសាកូរ៉េ និងបានទទួលប័ណ្ណស្នាក់នៅសង្គ្រោះបន្ទាន់ បាននិយាយថា។ «ខ្ញុំបានប្តឹងករណីនេះ ពីព្រោះគ្មាននរណាម្នាក់គួររងទុក្ខ ឬប្រថុយនឹងការបាត់បង់លំនៅដ្ឋានរបស់ពួកគេ ដោយសារតែពួកគេមិនអាចនិយាយភាសាអង់គ្លេសបាន»។ 

«វាជាសមរភូមិឥតឈប់ឈរ» អ្នកស្រី Oceguera ដែលជាជីដូនម្នាក់ដែលនិយាយភាសាអេស្ប៉ាញ ដែលបានចូលរួមក្នុងកម្មវិធី Section 8 អស់រយៈពេល ២០ ឆ្នាំមកហើយ បាននិយាយ។ «ពួកគេបានមិនអើពើនឹងសំណើរបស់ខ្ញុំ ហើយបានប្រព្រឹត្តចំពោះខ្ញុំ និងកូនៗរបស់ខ្ញុំយ៉ាងឃោរឃៅអស់រយៈពេលជាច្រើនឆ្នាំ។ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ថាគ្មានអំណាចក្នុងការបញ្ឈប់គ្រួសាររបស់ខ្ញុំពីការរស់នៅតាមផ្លូវ»។ 

អ្នកស្រី Joo និងអ្នកស្រី Oceguera បានជូនដំណឹងម្តងហើយម្តងទៀតដល់ HACLA អំពីតម្រូវការភាសារបស់ពួកគេ ប៉ុន្តែនៅតែបន្តទទួលបានការទំនាក់ទំនងសំខាន់ៗតែជាភាសាអង់គ្លេសប៉ុណ្ណោះ។ ស្ត្រីទាំងពីរនាក់ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើឯកសារដែលពួកគេមិនយល់ និងបានទទួលការជូនដំណឹងដែលព្រមានថាពួកគេអាចបាត់បង់ជំនួយលំនៅដ្ឋានរបស់ពួកគេ ដែលធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យនៃភាពគ្មានផ្ទះសម្បែង ប្រសិនបើពួកគេមិនធ្វើតាមការណែនាំដែលពួកគេមិនអាចអានបាន។ អ្នកទាំងពីរក៏រាយការណ៍ថាត្រូវបានគេដាក់សម្ពាធឱ្យដកកូនតូចៗរបស់ពួកគេចេញពីសាលារៀន ដើម្បីបកស្រាយកិច្ចប្រជុំដែលពាក់ព័ន្ធនឹងច្បាប់ស្មុគស្មាញ ព័ត៌មានផ្ទាល់ខ្លួនដ៏រសើប និងការបាត់បង់ផ្ទះសម្បែងរបស់ពួកគេ។ 

បណ្ដឹងនេះក៏បានបញ្ជាក់បន្ថែមផងដែរថា អង្គការសហគមន៍កំពុងត្រូវបានបង្ខំឲ្យទទួលបន្ទុកលើការបរាជ័យរបស់អង្គភាពរដ្ឋាភិបាលកាន់តែច្រើនឡើង ដោយបង្វែរធនធានដែលមានកំណត់រួចទៅហើយ ដើម្បីជួយប្រជាជនឲ្យអាចប្រើប្រាស់សេវាកម្មរដ្ឋាភិបាលមូលដ្ឋាន។ ក្នុងអំឡុងពេលពីរសប្តាហ៍នៃការដាក់ពាក្យស្នើសុំផ្នែកទី មជ្ឈមណ្ឌលធនធានកូរ៉េត្រូវជួយគ្រួសារដែលនិយាយភាសាកូរ៉េជាង ២០០ គ្រួសារឱ្យបំពេញពាក្យសុំ ពីព្រោះ HACLA មិនបានផ្តល់សិទ្ធិចូលប្រើប្រាស់ភាសាគ្រប់គ្រាន់។ 

អង្គការសហគមន៍មិនគួរត្រូវបំពេញតួនាទីជំនួសឲ្យការអនុវត្តតាមច្បាប់របស់រដ្ឋាភិបាលឡើយ,” លោក Isaac Kim នាយកប្រតិបត្តិនៃ មជ្ឈមណ្ឌលធនធានកូរ៉េបាននិយាយ។ “គ្រួសារគ្រប់រូបគួរតែទទួលបានសមភាពក្នុងការចូលដំណើរការកម្មវិធីលំនៅឋាន ដោយមិនចាំបាច់ពឹងផ្អែកលើអង្គការមិនរកប្រាក់ចំណេញ សាច់ញាតិ ឬកូនតូចៗរបស់ខ្លួន ដើម្បីបកប្រែព័ត៌មានដែលអាចផ្លាស់ប្តូរជីវិតបាន 

បណ្ដឹងនេះត្រូវបានដាក់ឡើងនៅពេលដែលសហគមន៍ជនអន្តោប្រវេសន៍ និងសហគមន៍ដែលត្រូវបានរំលំសិទ្ធិផ្នែកភាសា កំពុងប្រឈមមុខនឹងឧបសគ្គកាន់តែច្រើនឡើងក្នុងការចូលដំណើរការសេវាសាធារណៈទូទាំងប្រទេស ហើយខណៈពេលដែលការអនុវត្តវិធានការការពារសិទ្ធិចូលដំណើរការភាសានៅកម្រិតសហព័ន្ធ កំពុងបន្តខ្សោយចុះ។ 

ច្បាប់សិទ្ធិស៊ីវិលរបស់រដ្ឋកាលីហ្វ័រញ៉ា កំពុងក្លាយជា​ឧបករណ៍សំខាន់កាន់តែខ្លាំងឡើង ដើម្បីការពារអ្នកជួលពីការរើសអើង និងការបដិសេធការរួមបញ្ចូល,” មេធាវី LAFLA នាង Heeyoung “Linda” Park បាននិយាយ។ 

ច្រើនជាងពាក់កណ្ដាលនៃប្រជាជននៅទីក្រុងឡូសអេនជេលេស និយាយភាសាផ្សេងក្រៅពីភាសាអង់គ្លេសនៅផ្ទះ ហើយប្រហែលពាក់កណ្ដាលនៃអ្នករស់នៅដែលមានសមត្ថភាពភាសាអង់គ្លេសមានកម្រិត មានប្រាក់ចំណូលទាបគ្រប់គ្រាន់ដើម្បីមានសិទ្ធិចូលរួមកម្មវិធីលំនៅឋានរបស់ HACLA។ 

ជនទីក្រុងឡូសអេនជេលេសជាច្រើនពាន់នាក់ដែលមានចំណូលទាប កំពុងត្រូវបានបិទចោលពីការការពារលំនៅឋានសំខាន់ៗ ព្រោះពួកគេមិនអាចចូលប្រើសេវាកម្មជាភាសារបស់ខ្លួនបាន,” មេធាវីសិទ្ធិស៊ីវិល Autumn Elliott បាននិយាយ។ 

«អតិថិជនរបស់យើងកំពុងស្នើសុំឱ្យតុលាការទាមទារឱ្យ HACLA ផ្តល់សេវាកម្មចូលប្រើប្រាស់ភាសាដែលមានអត្ថន័យ និងអនុលោមតាមច្បាប់សម្រាប់អ្នកចូលរួមកម្មវិធី និងអ្នកដាក់ពាក្យទាំងអស់» មេធាវីជាន់ខ្ពស់របស់ WCLP លោកស្រី Madeline Howard បាននិយាយ។ «នោះរួមបញ្ចូលទាំងការបកស្រាយ ការបកប្រែឯកសារសំខាន់ៗ និងការទំនាក់ទំនងដែលអាចចូលដំណើរការបាននៅទូទាំងកម្មវិធីលំនៅដ្ឋានរបស់ HACLA»។ 

ច្បាប់ចម្លងនៃពាក្យបណ្ដឹង អាចរកមើលបាននៅទីនេះ។ 

អ្នកជួលដែលជឿថាសិទ្ធិភាសារបស់ពួកគេអាចត្រូវបានរំលោភដោយ HACLA ឬអាជ្ញាធរលំនៅឋានផ្សេងទៀត អាចទាក់ទងទៅកាន់ LAFLA តាមរយៈ៖ 

  • English & Spanish (អេស្ប៉ាញ800-399-4529 
  • 國語/廣東話 (ចិនកាតាំង និងចិនកុកងឺ) 323-801-7912
  • ហ្វីលីពីន/តាហ្គាឡុក 323-801-7979
  • ភាសាខ្មែរ (ខ្មែរ/កម្ពុជា) 562-304-2535
  • 한국어 (កូរ៉េ) 323-801-7987
  • 日本語 (ជប៉ុន) 323-801-7913
  • Tiếng Việt (វៀតណាម323-801-7923
  • ភាសាផ្សេងទៀតទាំងអស់ (ការបកស្រាយ) 800-399-4529 

Notice

All LAFLA offices will be closed on Monday, September 7 in observance of Labor Day.

Todas las oficinas de LAFLA estarán cerradas el viernes, 7 de septiembre en observancia del Día del Trabajo.

저희 사무실은 월요일, 9월 7일에 휴무입니다.

该办公室将于星期一, 9月7日关闭。

該辦公室將於星期一, 9月7日關閉。

Các văn phòng của chúng tôi đóng cửa vào Thứ hai, Ngày 7, Tháng 9.

สำนักงานเราปิดทำการวันจันทรสบด7 กันยายน

この事務所は月曜日9月7日休業とさせていただきます。

ការិយាល័យរបស់យើងបិទនៅថ្ងៃច័ន្ទ, 9/07/2026.